ចុះឈ្មោះធ្វើជាអ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមអំពីការក្លាយជាអ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន សូមបំពេញ​ទម្រង់ទំនាក់ទំនងរបស់យើង។

​ការធ្វើបែបនេះនឹងផ្តល់ឱកាសដល់អ្នកក្នុងការនិយាយជាមួយអ្នកចែកចាយមានបទពិសោធន៍​ដោយផ្ទាល់ ហើយ​ពួកគាត់នឹងអាចឆ្លើយតបសំណួរទាំងអស់របស់អ្នកបាន។

កុំបារម្ភនេះមិនមែនជាការលក់ដ៏លំបាកឡើយ។ នៅក្រុមហ៊ុន Herbalife យើងគិតជាធម្មតាថាវា​​សមស្រប សម្រាប់អ្នកដែលត្រូវនិយាយជាមួយឬផ្ញើអ៊ីមែលទៅកាន់អ្នកដែលធ្លាប់បានឆ្លងកាត់ស្ថានភាព​ដូចអ្នក។ អ្នកចែកចាយរបស់យើងអាចប្រាប់អ្នកពីមូលហេតុដែលពួកគាត់បានបោះជំហាន និងរបៀប​ជាក់លាក់ ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុន Herbalife ត្រូវជាមួយ​នឹងជីវិតរបស់ខ្លួន។

យើងក៏មានព្រឹត្តិការណ៍ដែលបានរៀបចំជាក់លាក់សម្រាប់អ្នកចែកចាយសក្តានុពលដែល​ត្រូវបានរៀបចំ​ដើម្បីជួយអ្នកសម្រេចចិត្តថាតើក្រុមហ៊ុន​ត្រឹមត្រូវសម្រាប់អ្នកដែរឬយ៉ាងណា។ អ្នកនឹងមានឱកាស​សាកល្បង​ផលិតផលរបស់យើងនិយាយទល់មុខគ្នាជាមួយអ្នកចែកចាយនិងសិក្សាអំពីគោលបំណង​​ក្រុមហ៊ុនរបស់យើងមុនពេលអ្នក​ធ្វើការសម្រេចចិត្ត។

 

ការបដិសេធទទួលខុសត្រូវ - នៅពេលពិចារណា ឬប្រៀបធៀបឱកាសអាជីវកម្ម សូមមេត្តាជ្រាបថាអ្នក ផ្សព្វផ្សាយ ឬចូលរួមក្នុងផែនការជួញដូរ និងបញ្ចុះបញ្ចូល​នរណាម្នាក់ដើម្បីទទួលបានអត្ថប្រយោជន៍​ដោយសន្យាថាពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងផែនការនេះ គឺជាទង្វើខុសច្បាប់។ ដូច្នេះមិនត្រូវមាន​ការភាន់ច្រឡំដោយអះអាងថាការរកប្រាកកម្រៃខ្ពស់អាចសម្រេចបានដោយងាយឡើយ។


Sign up as a Herbalife Independent Distributor


km-KH | 2017-09-20 07:53:06 | NAMP2HLASPX01