ការធានាបន្តរ និងការគាំទ្រពីក្រុមហ៊ុន Herbalife

តើអ្នកនៅតែមិនប្រាកដថា ក្រុមហ៊ុន Herbalife ជាជម្រើសត្រឹមត្រូវសម្រាប់អ្នកមែនទេ?
ការសម្រេចចិត្តក្លាយម្ចាស់អាជីវកម្មដោយខ្លួនឯង អាចមើលទៅដូចជាជំហានដ៏ធំមួយ ដូច្នេះហើយទើប ក្រុមហ៊ុន Herbalife គាំទ្រដល់អ្នកគ្រប់យ៉ាងនៅនឹងកន្លែង។ ក្រោយពេលធ្វើការជ្រើសរើស និងគាំទ្រ​ដល់ សមាជិកឯករាជ្យអស់រយៈពេលជាង 30 ឆ្នាំ កន្លងមកនេះ យើងយល់ច្បាស់ថាអ្នកនឹងត្រូវការការធានា និងជំនួយចាប់ពីថ្ងៃទីមួយនៅពេលដែលអ្នកចាប់ផ្តើមជាមួយនឹងក្រុមហ៊ុនយើង។


  • ​ការចាប់ផ្តើមក្នុងតំលៃទាប៖
    ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុន Herbalife អាចចំណាយតិចជាងអ្វីដែលអ្នកគិត។ សម្រាប់ការចាប់ផ្តើមក្នុងតំលៃទាប អ្នកអាចចាប់ផ្តើមជាមួយការសាកល្បងកញ្ចប់ IBP ​ដែលវាគឺជាវិធីមួយ​ដើម្បីឆ្ពោះទៅរកជីវិតល្អប្រសើរឡើង និងមានសុខភាពកាន់តែល្អ។
  • អ្នកសម្រេចចិត្តពីចំនួនម៉ោង៖
    អត្ថប្រយោជន៍មួយផ្សេងទៀតពីឱកាសអាជីវកម្មរបស់ក្រុមហ៊ុន Herbalife គឺជាការបត់បែន។ អ្នកអាចធ្វើ​ឲ្យត្រូវជាមួយនឹងជីវិតរបស់អ្នក ដោយសារវិធីនេះគ្មានលក្ខណៈច្បាស់លាស់ដូចវិធីផ្សេងទៀតឡើយ។ ជ្រើសរើសធ្វើការក្រៅម៉ោង​សម្រាប់ប្រាក់ចំណូលបន្ថែមតិចតួចជារៀងរាល់ខែ ហើយប្រសិនបើអ្នកមាន ទំនុកចិត្ត​ និងពេលវេលាគ្រប់គ្រាន់ អ្នកអាចជ្រើសយកការងារពេញម៉ោង ហើយបង្កើតគោលបំណង ប្រចាំថ្ងៃរបស់អ្នកជាមួយក្រុមហ៊ុន Herbalife។
  • ប្រើប្រាស់មូលដ្ឋានចំណេះដឹងទូលំទូលាយអំពីក្រុមហ៊ុន Herbalife៖
    សូមកុំគិតថាអ្នកដឹងគ្រប់គ្រាន់អំពីអាហារបំប៉ន ឬការលក់? ក្រុមហ៊ុន Herbalife ផ្តល់ការគាំទ្រដល់អ្នកគ្រប់ ជំហាន​ទាំងអស់ ចាប់ពីធនធាន និងមធ្យោបាយបណ្តុះបណ្តាលរហូតដល់ព្រឹត្តិការណ៍ក្នុងមូលដ្ឋានថ្នាក់ ជាតិ និង​ថ្នាក់ពិភពលោកដើម្បីជំរុញ និងលើកទឹកចិត្ត។ រៀនសូត្រ និងបណ្តុះចេញពីអ្នកដែលទទួលបាន ជោគជ័យ​ពីមុន ហើយអភិវឌ្ឍន៍បន្ថែមនូវជំនាញបង្កើតបណ្តាញផ្ទាល់ខ្លួនរបស់អ្នក​តាមរយៈឱកាស​សង្គម។ បន្ថែមពីនេះការបង្រៀនផ្ទាល់ខ្លួនអំពី Herbalife របស់អ្នកមានសម្រាប់អ្នកនៅពេលអ្នកត្រូវការដោយផ្តល់ ការគាំទ្រ​សម្រាប់ការអភិវឌ្ឍអាហារបំប៉ននិងអាជីវកម្មរបស់អ្នក។

សូមបំពេញទម្រង់ទំនាក់ទំនងរបស់យើងសម្រាប់ជាព័ត៌មានបន្ថែមអំពីការក្លាយជាសមាជិកឯករាជ្យ​របស់ក្រុមហ៊ុន។

ការបដិសេធទទួលខុសត្រូវ - នៅពេលពិចារណា ឬប្រៀបធៀបឱកាសអាជីវកម្ម សូមមេត្តាជ្រាបថាអ្នក ផ្សព្វផ្សាយ ឬចូលរួមក្នុងផែនការជួញដូរ និងបញ្ចុះបញ្ចូល​នរណាម្នាក់ដើម្បីទទួលបានអត្ថប្រយោជន៍​ដោយសន្យាថាពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងផែនការនេះ គឺជាទង្វើខុសច្បាប់។ ដូច្នេះមិនត្រូវមាន​ការភាន់ច្រឡំដោយអះអាងថាការរកប្រាកកម្រៃខ្ពស់អាចសម្រេចបានដោយងាយឡើយ។

Herbalife Distributor Support, helping you every step of the way


km-KH | 2019-07-19 10:23:21 | NAMP2HLASPX01