ហេតុអ្វីបានជាអ្នកគួរជ្រើសរើសយកក្រុមហ៊ុន Herbalife?

តើក្រុមហ៊ុន Herbalife ខុសពីក្រុមហ៊ុនដ៏ទៃដូចម្តេចខ្លះ?
បុរសម្នាក់កំណត់ចក្ខុវិស័យមួយដើម្បីធ្វើឲ្យសុខភាព និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផ្សេងកាន់តែប្រសើរ។ ចាប់តាំងពីឆ្នាំ ១៩៨០ មកទស្សនៈរបស់លោក Mark Hughes ដែលជាស្ថាបនិកក្រុមហ៊ុនរបស់យើងបាន រីកដុះដាលតាមសាខានៅទូទាំងសកលលោក។

ប្រសិនបើអ្នកសម្រេចចិត្តក្លាយជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife អ្នកអាចទទួលបាន​អត្ថប្រយោជន៍ទាំងនេះ។


 • ផែនការសំណងយ៉ាងច្រើន
  ផែនការសំណងរបស់ក្រុមហ៊ុន គឺជាផែនការសំណងច្រើនបំផុតសម្រាប់ផ្នែកលក់ដោយផ្ទាល់។ ផែនការ នេះផ្តល់ប្រាក់ចំណូលពីការលក់រាយរហូតដល់ 73% ជូនសមាជិកកម្រិតខ្ពស់បំផុត​របស់ក្រុមហ៊ុនក្នុង ទម្រង់ប្រាក់ចំណេញសួយសារនិងកម្រៃជើងសារពីការលក់រាយនិងលក់ដុំ។
 • វិធីសាស្រ្តកំណត់ និងសាកល្បង
  ផែនការសំណងរបស់ក្រុមហ៊ុន Herbalife នឹងធ្វើឲ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត និង​ផ្លាស់ប្តូរ​រឿង របស់មនុស្សអស់រយៈពេលជាច្រើនឆ្នាំ និងបន្តផ្លាស់ប្តូរជីវិតមនុស្សនៅជុំវិញពិភពលោក។
 • ការបណ្តុះបណ្តាលបែបទាក់ទាញ
  ក្នុងនាមជាសមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife អ្នកនឹងទទួលបានការបណ្តុះបណ្តាល​ជាពិសេស ការគាំទ្រពីសហគមន៍ដ៏ធំ​របស់សមាជិក​ និងការផ្តល់ជំនួយជាប្រចាំពី​ក្រុមផ្តល់ សេវាអតិថិជនដែលឈ្នះរង្វាន់។
 • ផលិតផលដោយផ្អែកលើវិទ្យាសាស្រ្ត
  ចំណុចស្នូលនៃកិត្តិស័ព្ទលើឆាកអន្តរជាតិរបស់ក្រុមហ៊ុន Herbalife គឺជាខ្សែបន្ទាត់ផលិតផលអាហារ​បំប៉ន មានគុណភាព។ ក្នុងនាមជាសមាជិកឯករាជ្យអ្នកនឹងលក់ផលិតផលអាហារបំប៉នសុខភាពនិង​អាហារ គ្រប់គ្រងទម្ងន់រួមជាមួយផលិតផលដែលបានផលិតឡើងដោយអ្នកវិទ្យាសាស្រ្តល្បីៗក្នុងពិភព​លោក។ មនុស្សចូលចិត្តផលិតផលHerbalifeដោយសារផលិតផលទាំងនេះមានប្រសិទ្ធភាព។
 • បង្កើតភាពខុសប្លែក
  ការបង្កើតភាពខុសប្លែកជាមួយនឹងជីវិតមនុស្សផ្សេងទៀត គឺជាទិដ្ឋភាពពេញចិត្តបំផុត​នៃការក្លាយជាសមាជិករបស់ក្រុមហ៊ុនHerbalife។ អ្នកនឹងលើកកម្ពស់សុខុមាលភាព​មិត្តភ័ក្តិសហគមន៍​របស់ អ្នកនិងមនុស្សទាំងអស់នៅជុំវិញពិភពលោក។ អ្នកអាចជាផ្នែកមួយនៃបណ្តាញសមាជិក​របស់ ក្រុមហ៊ុន Herbalife ដែលផ្លាស់ប្តូរជីវិតពិតៗ។

ពុំមានការបញ្ចប់នូវអ្វីដែលអ្នកអាចសម្រេចបានជាមួយក្រុមហ៊ុន Herbalife ឡើយ។


ការបដិសេធទទួលខុសត្រូវ - នៅពេលពិចារណា ឬប្រៀបធៀបឱកាសអាជីវកម្ម សូមមេត្តាជ្រាបថាអ្នក ផ្សព្វផ្សាយ ឬចូលរួមក្នុងផែនការជួញដូរ និងបញ្ចុះបញ្ចូល​នរណាម្នាក់ដើម្បីទទួលបានអត្ថប្រយោជន៍​ដោយសន្យាថាពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងផែនការនេះ គឺជាទង្វើខុសច្បាប់។ ដូច្នេះមិនត្រូវមាន​ការភាន់ច្រឡំដោយអះអាងថាការរកប្រាកកម្រៃខ្ពស់អាចសម្រេចបានដោយងាយឡើយ។


ចំណូលអនុវត្តចំពោះបុគ្គលម្នាក់ (ឩទាហរណ៍) ត្រូវបានបង្ហាញ ហើយមិនមែនជាមធ្យមភាគ។ សម្រាប់ទិន្នន័យហិរញ្ញវត្ថុជាមធ្យម សូមពិនិត្យមើលសេចក្តីថ្លែងការណ៍ស្តីអំពីសំណងដុលមធ្យម ដែលបានទូទាត់ដោយក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife នៅក្នុងគកេហទំព័រ Herbalife.com.kh ឬ KH.Myherbalife.com ។


Why Choose Herbalife


km-KH | 2019-07-19 09:23:19 | NAMP2HLASPX01